​មុនី​ ​មាន​បាត្រ​ក្នុង​ដៃ​ត្រាច់​ទៅ​ ​មិន​គ​ ​សន្មត​ថា​ ​ដូច​គ​ ​មិន​គួរ​ពេបជ្រាយ​នឹង​ទាន​ដែល​មាន​ប្រមាណ​តិច​ ​មិន​គួរ​មើលងាយ​នូវ​បុគ្គល​អ្នកឲ្យ​ទាន​។​ ​ឯ​បដិបទា​ដែល​ខ្ពស់​ ​និង​ទាប​ ​សមណៈ​បាន​ប្រកាស​ហើយ​ ​ធម្មតា​ ​ព្រះ​អរិយបុគ្គល​ ​មិនដែល​ទៅកាន់​ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ដល់​ពីរ​ដង​ឡើយ​ ​ព្រះនិព្វាន​នេះ​ ​មិន​គួរ​បាន​ដោយ​គុណ​តែមួយ​ទេ​។​ ​ភិក្ខុ​ណា​ ​មិន​មាន​តណ្ហា​ ​សេចក្តី​ក្រហល់ក្រហាយ​ ​នឹង​មិន​មានដល់​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ខ្សែ​កិលេស​កាត់​ហើយ​ ​អ្នក​លះ​ចោល​នូវ​កិច្ច​តូច​ ​និង​កិច្ច​ធំ​ហើយ​។​
 (​ព្រះមានព្រះភាគ​)​ ​ទ្រង់​ត្រាស់​ថា​ ​តថាគត​នឹង​បញ្ញត្ត​នូវ​មោនេយ្យ​ប្ប​ដិ​បទា​ដល់​អ្នក​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​នូវ​មោនេយ្យ​ប្ប​ដិ​បទា​ ​គប្បី​ប្រៀបធៀប​ខ្លួន​ដូច​មុខកាំបិត​កោរ​ ​គប្បី​ទល់​ពិតាន​ដោយ​អណ្តាត​ ​ហើយ​សង្រួម​ផ្ទៃ​ ​(​ដោយ​ការ​មិន​សេព​បច្ច័យ​ដែល​កើតឡើង​ដោយ​ផ្លូវ​សៅហ្មង​)​។​ ​ភិក្ខុ​នោះ​ ​មិន​មានចិត្ត​ខ្ជិល​ផង​ ​កុំ​គិត​ច្រើន​ផង​ ​ជា​អ្នក​មិន​មាន​កិលេស​ផង​ ​មិន​អាស្រ័យ​តណ្ហា​ផង​ ​មាន​សាសន​ព្រហ្មចរិយៈ​ជា​ខាងមុខ​ផង​ ​គួរ​សិក្សា​បម្រុង​នឹង​សេព​នូវ​អាសនៈ​ស្ងាត់​ម្នាក់ឯង​ផង​ ​បម្រុង​សេព​អារម្មណ៍​ ​ដែល​សមណៈ​គប្បី​ចូល​ទៅ​ជិត​ផង​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់