​[​៧៨​]​ ​ពួក​ជន​ណា​ ​មិនដឹង​ច្បាស់​នូវ​ទុក្ខ​ ​ទាំង​នូវ​ហេតុ​នាំឲ្យកើត​ទុក្ខ​ ​នូវ​ព្រះនិព្វាន​ជាទី​រំលត់ទុក្ខ​ ​មិន​សេសសល់​ដោយសព្វគ្រប់​ ​ទាំង​មិនដឹង​នូវ​ផ្លូវ​ទៅកាន់​ទី​រម្ងាប់​ទុក្ខ​នោះ​ ​ពួក​ជន​នោះ​ ​សាបសូន្យ​ហើយ​ ​ចាក​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ពួក​ជន​នោះ​ ​មិន​គួរ​ដើម្បីនឹង​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​វដ្ត​ទុក្ខ​បាន​ ​ពួក​ជន​នោះ​ ​ចូល​ទៅកាន់​ជាតិ​ ​និង​ជរា​តែ​ម្យ៉ាង​។​ ​ពួក​ជន​ណា​ ​ដឹង​ច្បាស់​នូវ​ទុក្ខ​ ​នូវ​ហេតុ​នាំឲ្យកើត​ទុក្ខ​ ​នូវ​ព្រះនិព្វាន​ ​ជាទី​រំលត់ទុក្ខ​ ​ឥត​សេសសល់​ ​ដោយសព្វគ្រប់​ ​ទាំង​ដឹង​ច្បាស់​នូវ​ផ្លូវ​ដែល​ទៅកាន់​ទី​រម្ងាប់​ទុក្ខ​នោះ​ ​ពួក​ជន​នោះ​ ​បរិបូណ៌​ដោយ​ចេ​តា​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ពួក​ជន​នោះ​ ​ទើប​គួរ​នឹង​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​វដ្ត​ទុក្ខ​បាន​ ​ពួក​ជន​នោះ​ ​មិន​ចូល​ទៅកាន់​ជាតិ​ ​និង​ជរា​ឡើយ​។​
 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​គេ​សួរ​ថា​ ​ការពិចារណា​នូវ​សភាព​នៃ​ធម៌​ដែល​ជាគូ​នឹងគ្នា​ដោយ​ប្រពៃ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​ ​អ្នករាល់គ្នា​គួរ​ប្រាប់​ថា​ ​មាន​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​ប្រាប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​ឧបធិ​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​មួយទៀត​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​សេសសល់​នៃ​ពួក​ឧបធិ​ធម៌​ ​គឺ​កម្ម​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​២​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់