​គុ​ហដ្ឋ​ក​សូត្រ​ ​ទី២​


 [​៩៦​]​ ​ជន​ជាប់​ចំពាក់​ក្នុង​គុហា​ ​គឺ​រាងកាយ​ ​ស្រោប​ដោយ​កិលេស​ច្រើនប្រការ​ ​ធ្លាក់ចុះ​ក្នុង​មោហៈ​ ​គឺ​កាមគុណ​ ​ហើយ​ឋិតនៅ​ ​ជន​មាន​សភាព​ដូច្នោះ​ ​ឈ្មោះថា​ ​ឆ្ងាយ​អំពី​វិវេក​ ​ព្រោះថា​ ​កាម​ទាំងឡាយ​ក្នុង​លោក​ ​បុគ្គល​មិន​ងាយ​នឹង​លះ​បាន​ឡើយ​។​ ​សត្វ​ទាំងនោះ​ ​ជាប់​ចំពាក់​ដោយ​រស​ឆ្ងាញ់​ក្នុង​ភព​ ​ព្រោះ​សេចក្តី​ប្រាថ្នា​ជាហេតុ​អាឡោះអាល័យ​នូវ​កាម​ទាំងឡាយ​ ​ក្នុង​អនាគត​ផង​ ​ក្នុង​អតីត​ផង​ ​ប្រាថ្នា​នូវ​កាម​ទាំងឡាយ​ ​ជា​បច្ចុប្បន្ន​នេះ​ ​និង​អតីត​ ​អនាគត​ ​ជា​សត្វ​រួច​បាន​ដោយ​ក្រ​ ​មិន​រួច​ដោយហេតុ​ដទៃ​បាន​។​ ​សត្វ​ទាំងនោះ​ ​ជាប់​ចំពាក់​ ​ខ្វល់ខ្វាយ​វង្វេង​ក្នុង​កាម​ទាំងឡាយ​ ​មិន​កាន់​យក​ពុទ្ធវចនៈ​តាំងនៅ​មាំ​ក្នុង​ធម៌​មិន​សើ្ម​ ​គឺ​កាយទុច្ចរិត​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​តែង​ខ្សឹកខ្សួល​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ច្យុត​អំពី​អត្តភាព​នេះ​ ​នឹង​ទៅ​កើត​ក្នុង​ទីណា​អេះ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់