អ្នកប្រាជ្ញកំណត់ដឹងនូវកាមសញ្ញា ហើយឆ្លងចាកអន្លង់ មានចិត្តមិនជាប់ចំពាក់ ក្នុងបរិគ្គហធម៌ គឺតណ្ហា និងទិដ្ឋិទាំងឡាយឡើយ ដកចោលនូវសរ គឺរាគាទិក្កិលេស មិនមានសេចក្តីប្រមាទ ត្រាច់ទៅទាំងមិនមានសេចក្តីប្រាថ្នាក្នុងលោកនេះ និងលោកខាងមុខ។
[៩៧] តិរ្ថិយ ១ ពួក មានចិត្តប្រទូស្ត ពោលតិះដៀល (ព្រះមានព្រះភាគ និងភិក្ខុសង្ឃ) មិនតែប៉ុណ្ណោះ តិរិ្ថយដទៃទៀត ដែលមានសេចក្តីសំគាល់ថាមែន ក៏ពោលតិះដៀលដែរ ឯអក្កោសវាទ ដែលកើតហើយ មិនចូលទៅដល់ព្រះមុនី ព្រោះហេតុនោះ ត្រូវដឹងថា ព្រះមុនីមិនមានសសរខឿន គឺរាគាទិក្កិលេស ក្នុងសន្តានតិចតួចសោះឡើយ។ បុគ្គលកន្លងនូវទិដ្ឋិរបស់ខ្លួនដូចម្តេចបាន បុគ្គលត្រូវឆន្ទៈដឹកនាំហើយ តាំងនៅមាំហើយ តាមគាប់ចិត្ត ធ្វើនូវទិដ្ឋិឲ្យពេញដោយខ្លួនឯង ដឹងយ៉ាងណា ពោលយ៉ាងនោះ។ សត្វណា គេមិនទាន់សាកសួរ ស្រាប់តែសំដែងប្រាប់នូវសីល និងវត្តរបស់ខ្លួន ដល់ជនដទៃ
ចប់ គុហដ្ឋកសូត្រ ទី២។
ទុដ្ឋដ្ឋកសូត្រ ទី៣