ជនទាំងឡាយ ដែលប្រកាន់ទិដ្ឋិ ហើយពោលជជែកផង ពោលថា នេះឯងជារបស់ពិតផង អ្នកចូរជជែកនឹងជនទាំងនោះចុះ ជនអ្នកធ្វើទំនាស់ ក្នុងវាទៈដែលកើតហើយក្នុងទីនេះ មិនមានដល់អ្នកទេ។ បុគ្គលទាំងឡាយណា ធ្វើសេនារបស់កិលេសឲ្យវិនាស មិនថ្នាំងថ្នាក់នឹងទិដ្ឋិ ដោយទិដ្ឋិទាំងឡាយឡើយ ការប្រកាន់ទិដ្ឋិដ៏ក្រៃលែង មិនមានក្នុងបុគ្គលណា ក្នុងលោកនេះ ម្នាលបសូរៈ អ្នកគប្បីបាននូវការតបតដូចម្តេច ក្នុងបុគ្គលទាំងនោះ។ មួយទៀត អ្នកកាលត្រិះរិះគិតនូវទិដ្ឋិទាំងឡាយ ដោយចិត្ត ហើយមកប្រណាំងប្រជែង (នឹងព្រះសម្មាសម្ពុទ្ធ) ដែលមានកិលេសលាងហើយ អ្នកមិនអាចនឹងជជែកបានឡើយ។
[១០៣] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់នឹងមាគន្ទិយព្រាហ្មណ៍ថា) អើ ក៏សេចក្តីប្រាថ្នាក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគា (ដែលជាធីតានៃមារ) សោះទៅហើយ
ចប់ បសូរសូត្រ ទី៨។
មាគន្ទិយសូត្រ ទី៩
[១០៣] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់នឹងមាគន្ទិយព្រាហ្មណ៍ថា) អើ ក៏សេចក្តីប្រាថ្នាក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគា (ដែលជាធីតានៃមារ) សោះទៅហើយ