​ជ្រាប​ ​(​នូវ​ធម៌​ទាំងឡាយ​ ​ថា​ជា​ទុក្ខ​ ​មិន​ទៀង​ជាដើម​)​ ​ហើយ​បាន​រួច​ស្រឡះ​ផង​ ​ទើប​មិនដល់​នូវ​ការទាស់ទែង​ ​អ្នកប្រាជ្ញ​តែង​មិន​មក​ ​ដើម្បី​កើត​រឿយ​ ​ៗ​ ​ឡើយ​។​

​ចប់​ ​កលហ​វិវាទ​សូត្រ​ ​ទី១១​។​


​ចូឡ​វិ​យូ​ហសូ​ត្រ​ ​ទី១២​


 [​១០៦​]​ ​(​ព្រះពុទ្ធ​និម្មិត​ ​ត្រាស់​សួរ​ព្រះសម្ពុទ្ធ​ថា​)​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​កាល​ដំអក់​នៅក្នុង​ទិដ្ឋិ​ ​(​សេចក្តី​យល់ឃើញ​)​ ​របស់​ខ្លួន​ ​ៗ​ ​រមែង​ប្រកាន់​មាំ​ ​ប្តេជ្ញា​ថា​ ​ខ្លួន​ជា​អ្នក​ឆ្លៀវឆ្លាស​ ​(​ក្នុង​ទិដ្ឋិ​នោះ​)​ ​ហើយ​និយាយ​ផ្សេង​ ​ៗ​ ​គ្នា​ ​បុគ្គល​ណា​ ​ដឹង​យ៉ាងនេះ​ ​បុគ្គល​នោះ​ឈ្មោះថា​ ​ដឹង​នូវ​ធម៌​ពិត​ ​បុគ្គល​ណា​ ​បដិសេធ​ធម៌​នេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​មានគុណ​បរិបូណ៌​ឡើយ​។​ ​លុះ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ប្រកាន់​មាំ​យ៉ាងនេះ​ហើយ​ ​តែង​ទាស់ទែងគ្នា​ ​ទាំង​ពោល​តិះដៀល​ថា​ ​បុគ្គល​ដទៃ​ ​ៗ​ ​ជា​បុគ្គល​ពាល​ ​ជា​បុគ្គល​ ​មិន​ឈ្លាសវៃ​ ​វាទៈ​របស់​សមណព្រាហ្មណ៍​ទាំងឡាយ​នេះ​បែប​ណា​ ​ជា​វាទៈ​ពិត​ ​ព្រោះ​សមណព្រាហ្មណ៍​ទាំងនេះ​ ​ជា​អ្នកពោល​លើកខ្លួន​ថា​ ​ឆ្លៀវឆ្លាស​។​ ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់