​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​ផល​នៃ​វាទៈ​ ​គឺ​សេចក្តី​សរសើរ​នុ៎ះ​ ​មាន​បន្តិចបន្តួច​ទេ​ ​មិន​គួរ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​(​រាគៈ​ជាដើម​)​ ​បាន​ឡើយ​ ​តថាគត​ពោល​នូវ​ផល​នៃ​ការ​ជជែកគ្នា​ ​ព្រោះ​ទិដ្ឋិ​មាន​ពីរ​ប្រការ​ ​គឺ​និន្ទា​ ​និង​សរសើរ​ ​ចំណែក​ជន​ជា​បណ្ឌិត​ ​ឃើញ​ទោស​ក្នុង​ការ​ជជែកគ្នា​នុ៎ះ​ ​ហើយ​ឃើញច្បាស់​នូវ​ព្រះ​និពា្វន​ ​ជា​ភូមិ​មិន​ទាស់ទែងគ្នា​ ​ថា​ជាទី​ដ៏​ក្សេមក្សាន្ត​ ​ទើប​មិន​ទាស់ទែងគ្នា​។​ ​ទិដ្ឋិ​ទាំងឡាយ​ឯណាមួយ​ ​ដែល​កើត​ច្រើន​ ​អ្ន​ក​បា្រ​ជ្ញ​រមែង​មិន​ប្រកាន់​នូវ​ទិដ្ឋិ​ទាំង​នុ៎ះ​ ​បើ​លោក​មិន​មាន​សេចក្តី​ប្រកាន់​ ​(​នូវ​ទិដ្ឋិ​)​ ​មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ ​អារម្មណ៍​ដែល​ឃើញ​ហើយ​ ​ឮ​ហើយ​ ​ធ្វើ​ម្តេច​ឡើយ​នឹង​ប្រកាន់​នូវ​អារម្មណ៍​ដែល​គួរ​ប្រកាន់​។​ ​សមណ​ពា្រហ្មណ៍​ពួក​មួយ​ ​ប្រកាន់​ពោល​ថា​ ​សីល​ជា​គុណ​ដ៏​ខ្ពង់ខ្ពស់​ ​ហើយ​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ ​ដោយ​គុណ​ត្រឹមតែ​ការ​សង្រួម​ ​ជន​ទាំងឡាយ​នោះ​ ​សមាទាន​នូវ​វត្ត​ហើយ​ ​ប្រកាន់​មាំ​ ​(​ក្នុង​វត្ត​ដែល​ខ្លួន​សមាទាន​នោះ​)​ ​ដោយ​គិតឃើញ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​សិក្សា​នូវ​សេចក្តី​បរិសុទ្ធិ​របស់​វត្ត​នោះ​ ​ក្នុង​ទិដ្ឋិ​របស់​ខ្លួននេះ​ ​តែ​ម្យ៉ាង​ ​ព្រោះ​ជន​ទាំងឡាយ​នោះ​ ​មាន​ភព​ ​គឺ​កម្ម​នាំចូល​ទៅ​ជិត​ហើយ​ ​តែង​ពោល​នូវ​ខ្លួន​ថា​ ​ជា​អ្នក​ឈ្លាស​។​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់