​បុគ្គល​ដែល​មិន​មាន​ឫស្យា​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​ជា​អ្នក​មិន​ញាប់ញ័រ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ក្នុង​អាយតនៈ​ខាងក្នុង​ ​ខាងក្រៅ​ទាំងអស់​ ​តថាគត​ ​កាលបើ​មាន​បុគ្គល​ចូល​មក​សួរ​អានិសង្ស​ ​របស់​បុគ្គល​អ្នក​មិន​ញាប់ញ័រ​នោះ​ ​ក៏​នឹង​សំដែង​ ​(​អានិសង្ស​ទាំង​ ​៤​ ​មាន​មិន​ឫស្យា​ជាដើម​នោះ​)​។​ ​បណ្តា​សង្ខារ​ទាំង​ ​៣​ ​មាន​បុញ្ញាភិសង្ខារ​ជាដើម​)​ ​សង្ខារ​ណាមួយ​ ​មិន​មានដល់​បុគ្គល​អ្នក​មិន​ញាប់ញ័រ​ ​អ្នកដឹង​ច្បាស់​ ​(​នូវ​ត្រៃលក្ខណ៍​)​ ​បុគ្គល​នោះ​ ​វៀរ​ស្រឡះ​ចាក​សង្ខារ​ទាំង​ ​៣​ ​នោះ​ ​រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំងពួង​។​ ​អ្ន​ក​បា្រ​ជ្ញ​ ​រមែង​មិន​និយាយ​អួតខ្លួន​ ​(​ដោយ​មានះ​ថា​ ​អញ​ជា​បុគ្គល​ស្មើគ្នា​)​ ​ក្នុង​ពួក​បុគ្គល​ស្មើគ្នា​ ​(​ថា​អញ​ជា​បុគ្គល​ថោកទាប​)​ ​ក្នុង​ពួក​បុគ្គល​ដែល​ថោកទាប​ ​(​ថា​អញ​ជា​បុគ្គល​ប្រសើរ​)​ ​ក្នុង​ពួក​បុគ្គល​ដែល​ប្រសើរ​ ​បុគ្គល​នោះ​ ​ជា​អ្នក​ស្ងប់​បា្រស​ចាក​សេចក្តី​កំណាញ់​ ​រមែង​មិន​ប្រកាន់​ ​មិន​អន្ទះ​សារ​។​

​ចប់​ ​អត្ត​ទណ្ឌ​សូត្រ​ ​ទី១៥​។​

ថយ | ទំព័រទី ៣១៧ | បន្ទាប់