​ភិក្ខុ​កាល​នៅក្នុង​សេនាសនៈ​ស្ងាត់​ ​បា្រស​ចាក​សំឡេង​គឹកកង​ ​មិន​គប្បី​ញាប់ញ័រ​ ​ដោយហេតុ​គួរឲ្យ​ភ័យ​ណា​ ​ហេតុ​គួរឲ្យ​ភ័យ​ក្នុង​សេនាសនៈ​ថោកទាប​ ​និង​ឧត្តម​នោះ​ ​មាន​ប៉ុន្មាន​ ​ភិក្ខុ​នៅក្នុង​សេនាសនៈ​ស្ងាត់​ ​គប្បី​គ្រប​សង្កត់​សេចក្តី​អន្តរាយ​ទាំងឡាយ​ណា​ ​សេចក្តី​អន្តរាយ​ទាំងឡាយ​នោះ​ ​មាន​ប៉ុន្មាន​ ​ដែល​នឹង​មានដល់​ភិក្ខុ​ ​កាល​ទៅកាន់​ទិស​ ​ដែលគេ​មិនធ្លាប់​ទៅ​ ​គឺ​ព្រះនិព្វាន​ ​ក្នុង​លោក​នេះ​។​ ​ពាក្យពេចន៍​របស់​ភិក្ខុ​អ្នកមាន​ខ្លួន​បញ្ជូន​ទៅ​ ​គឺជា​អ្នកមាន​ព្យាយាម​តឹងតែង​ ​តើ​ដូចម្តេច​ ​គោចរ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​របស់​លោក​ ​តើ​ដូចម្តេច​ ​សីល​ ​និង​វ័ត​ទាំងឡាយ​ ​របស់​លោក​ ​តើ​ដូចម្តេច​ ​ភិក្ខុ​នោះ​ ​គប្បី​សមាទាន​ ​នូវ​សិក្ខា​ដូចម្តេច​ ​ទើប​ជា​អ្នកមាន​សតិ​ ​មានចិត្ត​មូល​ក្នុង​អារម្មណ៍​តែមួយ​ ​ជា​អ្នកមាន​ប្រាជ្ញា​គប្បី​បន្ទោបង់​កិលេស​ ​ជា​មន្ទិល​របស់​ខ្លួន​បាន​ ​ដូច​ជាងមាស​ ​ដេញ​អាចម៍​មាស​ឲ្យអស់​ចេញ​បាន​។​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​)​ ​ផាសុវិហារ​ធម៌​ ​(​គ្រឿង​នៅ​សុខសម្រាន្ត​)​ ​ណា​ ​របស់​ភិក្ខុ​អ្នក​ខ្ពើម​ ​(​អំពី​ជាតិ​ជាដើម​)​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់