​(​ពាវ​រី​ព្រាហ្មណ៍​ ​សួរ​ថា​)​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​អ្នកណា​ដឹង​នូវ​ក្បាល​ ​និង​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ ​ខ្ញុំ​សូម​សួរ​អ្នក​ ​ចូរ​អ្នក​ប្រាប់​នូវ​អ្នក​ដែល​ដឹង​នោះ​ ​ដល់​ខ្ញុំ​ចុះ​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​ពាក្យ​របស់​អ្នកនោះ​។​
 ​(​ទេវតា​ ​តប​ថា​)​ ​ខ្ញុំ​មិនដឹង​នូវ​ក្បាល​ ​និង​ការ​ធ្លាក់ចុះ​នៃ​ក្បាល​នុ៎ះ​ទេ​ ​ខ្ញុំ​មិន​មានការ​ដឹង​ក្នុង​ហេតុ​ទាំងពីរ​នោះ​ឡើយ​ ​ក្បាល​ក្តី​ ​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ក្តី​ ​មានតែ​ព្រះ​ជិនស្រី​ទេ​ ​ទើប​ឃើញ​បាន​។​
 (​ពាវ​រី​ព្រាហ្មណ៍​ ​សួរ​ថា​)​ ​លើ​មណ្ឌល​ប្រឋពី​នោះ​ ​តើ​ឥឡូវនេះ​ ​មាន​អ្នកណា​ ​អាច​ដឹង​នូវ​ក្បាល​ ​និង​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ ​ម្នាល​ទេវតា​ ​អ្នក​ចូ​របា្រប់​នូវ​អ្នកនោះ​ ​ដល់​ខ្ញុំ​។​
 (​ទេវតា​ ​ប្រាប់​ថា​)​ ​ព្រះ​លោកនាយក​ ​ព្រះអង្គ​ជា​ពូជពង្ស​នៃ​ព្រះបាទ​ឱ​ក្កា​កៈ​ ​ជា​សក្យ​បុត្រ​ ​ព្រះអង្គ​មាន​ពន្លឺ​រស្មី​ ​ទ្រង់​ចេញ​ចាក​មហា​បុរី​ ​ឈ្មោះ​កបិល​ព័ស្តុ​ ​(​ទៅ​ទ្រង់ព្រះ​ផ្នួស​)​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​ព្រះ​លោកនាយក​នោះ​ ​ព្រះអង្គ​ត្រាស់​ដឹង​ឯង​ ​ទ្រង់​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង​ ​បរិបូណ៌​ដោយ​កំឡាំង​នៃ​អភិញ្ញា​ទាំងពួង​ ​មាន​ចក្ខុ​ក្នុង​ធម៌​ទាំងពួង​ ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំងអស់​ ​មាន​ហឫទ័យ​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ឧប​ធិ​ក្កិ​លេស​
ថយ | ទំព័រទី ៣២៧ | បន្ទាប់