​(​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ឧប​សី​វៈ​)​ ​អណ្តាត​ភ្លើង​ដែល​ត្រូវ​កំឡាំង​ខ្យល់បក់​ ​រមែង​រលត់​ទៅ​ ​មិនដល់​នូវ​ការរាប់​ ​(​ថា​នៅក្នុង​ទីណា​ទេ​)​ ​យ៉ាងណាមិញ​ ​មុនី​រួច​ស្រឡះ​ហើយ​ ​ចាក​នាមកាយ​ ​រមែង​រលត់​ទៅ​ ​មិនដល់​នូវ​ការរាប់​ ​(​ថាទៅ​ក្នុង​ទីណា​)​ ​យ៉ាងនោះ​ដែរ​។​
 ​បុគ្គល​នោះ​ ​រលត់​ទៅ​ ​លែង​មាន​ ​ឬថា​ឥតមាន​មោះមៃ​ ​ដោយ​ការតាំងនៅ​ទៀងទាត់​ ​សូម​ព្រះ​មុនី​ ​សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះថា​ ​ធម៌​នោះ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ហើយ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ឧប​សី​វៈ​)​ ​បុគ្គល​ដែល​រលត់​ទៅ​ហើយ​ ​នឹង​ប្រមាណ​ពុំ​បានទេ​ ​ពួក​ជន​ពោល​ចំពោះ​បុគ្គល​នោះ​ ​ព្រោះ​កិលេស​ណា​ ​កិលេស​នោះ​ ​របស់​បុគ្គល​នោះ​ ​មិន​មាន​ទេ​ ​កាល​ធម៌​ទាំងឡាយ​ ​ដែល​បុគ្គល​នោះ​ ​កំចាត់​អស់ហើយ​ ​សូម្បី​គន្លង​នៃ​ពាក្យ​ទាំងអស់​ ​ក៏​បុគ្គល​នោះ​ ​កំចាត់​អស់ហើយ​។​

​ចប់​ ​ឧប​សី​វមា​ណ​វក​ប្ប​ញ្ហា​ ​ទី៦​។​

ថយ | ទំព័រទី ៣៤៨ | បន្ទាប់