​ដែល​លោក​ពោល​ថា​ ​និព្វាន​ ​ព្រោះ​លះ​តណ្ហា​ចេញ​បាន​។​
 កាល​បុគ្គល​មានសតិ​ត្រាច់​ទៅ​ដូចម្តេច​ ​វិញ្ញាណ​ទើប​រលត់​ ​យើងខ្ញុំ​មក​គាល់​ដើម្បីនឹង​ទូល​សួរ​ព្រះអង្គ​ ​នឹង​បាន​ស្តាប់​ព្រះ​វាចា​របស់​ព្រះអង្គ​។​
 កាល​បុគ្គល​មិន​ត្រេកត្រអាល​ចំពោះ​វេទនា​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មានសតិ​ ​ត្រាច់​ទៅ​យ៉ាងនេះ​ ​វិញ្ញាណ​ទើប​រលត់​ទៅ​។​

​ចប់​ ​ឧទយ​មាណវ​ក​ប្ប​ញ្ហា​ ​ទី១៣​។​


​បោ​សា​លប្បញ្ហា​ ​ទី១៤​


 [​១២៥​]​ ​(​បោ​សាល​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​បញ្ហា​ ​ទើប​មក​គាល់​ដើម្បី​សួរ​ ​ព្រះអង្គ​សំដែង​ព្រះ​ប្រាជ្ញាញាណ​ក្នុង​កាល​ជា​អតីត​ ​មិន​ញាប់ញ័រ​ ​(​ចំពោះ​សុខទុក្ខ​)​ ​មាន​សេចក្តី​សង្ស័យ​កាត់​បង់​ហើយ​ ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់