​បិ​ង្គិយ​ប្ប​ញ្ហា​ ​ទី១៦​


 [​១២៧​]​ ​(​បិ​ង្គិ​យមា​ណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ជា​មនុស្សចាស់​ ​មិនសូវ​មាន​កំឡាំង​ ​មាន​ពណ៌​សម្បុរ​អាប់អន់​ ​ភ្នែក​ក៏​មិនសូវ​ភ្លឺ​ ​ត្រចៀក​សម្រាប់​ស្តាប់​ ​ក៏​មិនសូវ​ឮ​ ​សូមកុំ​ឲ្យ​ព្រះអង្គ​វង្វេងវង្វាន់​វិនាស​ក្នុង​ចន្លោះ​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​ ​ដែល​ខ្ញុំ​ព្រះអង្គ​គួរ​ដឹង​ ​ជា​គ្រឿង​លះ​ជាតិ​ ​និង​ជរា​ ​ក្នុង​អត្តភាព​នេះ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នា​លបិងិ្គយៈ​)​ ​អ្នក​ចូរ​ឃើញថា​ ​ជន​ទាំងឡាយ​ ​ជា​អ្នក​ប្រមាថ​ ​រមែង​លំបាក​ព្រោះ​រូប​ជាហេតុ​ ​រមែង​ឈឺចាប់​ ​ក៏​ព្រោះ​រូប​ជាហេតុ​ ​ម្នា​លបិងិ្គយៈ​ ​ព្រោះ​ដូច្នោះ​ ​អ្នក​កុំ​ប្រមាទ​ ​ចូរ​លះ​រូប​ចោលចេញ​ ​ដើម្បី​មិនកើត​តទៅទៀត​។​
 ទិស​ទាំងឡាយ​នេះ​ ​គឺ​ទិសធំ​ ​៤​ ​ទិសតូច​ ​៤​ ​ទាំង​ទិស​ខាងលើ​ ​១​ ​និង​ទិស​ខាងក្រោម​ ​១​ ​រួម​ត្រូវជា​ ​១០​ ​ទិស​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់