​បុគ្គល​គួរ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ប្រមាណ​ ​ជា​ធម៌​មិន​ចង្អៀត​ ​មិន​មាន​ពៀរ​ ​មិន​មាន​សត្រូវ​ ​ទៅ​ក្នុង​លោក​ទាំងអស់​ ​ទាំង​ខាងលើ​ ​ខាងក្រោម​ ​ទាំង​ទទឹង​ ​គឺ​ត្រង់​កណ្តាល​ផង​ ​(​បុគ្គល​អ្នក​ចំរើន​មេត្តាចិត្ត​នោះ​)​ ​ទោះ​ឈរ​ក្តី​ ​ដើរ​ក្តី​ ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​ជា​អ្នកមាន​សេចក្តី​ងោក​ងក់​ទៅ​ប្រាស​ហើយ​ ​គឺជា​អ្នក​មិន​ដេកលក់​ ​អស់​កាល​ត្រឹមណា​ ​គួរ​ដំ​កល់​នូវ​មេ​តា្តនុស្ស​តិ​នុ៎ះ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​ដំណើរ​នុ៎ះ​ ​ថា​ជា​ព្រហ្មវិហារ​ ​ក្នុង​សាសនា​នេះ​។​ ​(​បុគ្គល​ដែល​មាន​មេត្តា​ព្រហ្មវិហារ​)​ ​មិន​អាស្រ័យ​នូវ​ទិដ្ឋិ​ ​ជា​អ្នកមានសីល​ ​ប្រកបដោយ​ទស្សន​សម្បិ​ត្ត​ ​គឺ​សោតាបត្តិ​មគ្គ​ ​បន្ទោបង់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​កាម​ទាំងឡាយ​ ​ដោយ​សកទាគាមិមគ្គ​ ​និង​អនាគាមិមគ្គ​ ​រមែង​មិន​មកកាន់​គព្ភ​សេយ្យាសន៍​ ​គឺថា​ ​មិន​មក​កើត​ក្នុង​គភ៌​ទៀត​ឡើយ​។​ ​

​ចប់​ ​មេ​ត្ត​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ៥២ | បន្ទាប់