​(​សា​តា​គិ​រយ​ក្ស​ ​ពោល​ថា​)​ ​ព្រះ​គោតម​នោះ​ ​មិន​កាន់​យក​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ទេ​ ​មួយទៀត​ ​ព្រះអង្គ​សង្រួម​ក្នុង​ពួក​សត្វ​ ​ទាំង​ឆ្ងាយ​ចាក​សេចក្តី​ប្រមាទ​ហើយ​ ​ជា​ព្រះពុទ្ធ​ ​មិន​បោះបង់​ឈាន​ចោល​ឡើយ​។​
 (​ហេម​វត​យក្ស​ ​សួរ​ថា​)​ ​ព្រះសមណគោតម​ ​មិន​ពោល​ពាក្យ​កុហក​ទេ​ឬ​ ​មាន​គន្លង​នៃ​ពាក្យ​មិន​អស់​ទេ​ឬ​ ​(​មិន​ពោល​ផរុសវាចា​)​ ​មិន​ពោល​ពាក្យ​ញុះ​ញុង់​ទេ​ឬ​ ​មិន​ពោល​ពាក្យ​ឥតប្រយោជន៍​ទេ​ឬ​។​ ​
 (​សា​តា​គិ​រយ​ក្ស​ ​ពោល​ថា​)​ ​ព្រះសមណគោតម​នោះ​ ​មិន​ពោល​ពាក្យ​កុហក​ទេ​ ​មួយទៀត​ ​មាន​គន្លង​នៃ​ពាក្យ​មិន​ចេះ​អស់​ ​ទាំង​មិន​ចេះ​ពោល​ពាក្យ​ញុះញង់​ទេ​ ​តែង​ពោល​ពាក្យ​មានប្រយោជន៍​ ​ដោយ​បញ្ញា​។​ ​
 (​ហេម​វត​យក្ស​ ​សួរ​ថា​)​ ​ព្រះពុទ្ធ​មិន​ត្រេកអរ​ក្នុង​កាម​ទេ​ឬ​ ​ព្រះហឫទ័យ​មិន​ល្អក់​ទេ​ឬ​ ​ព្រះអង្គ​កន្លង​បង់​នូវ​មោហៈ​ហើយ​ឬ​ ​មាន​បញ្ញាចក្ខុ​ ​ក្នុង​ធម៌​ទាំងឡាយ​ឬ​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់