​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 គុម្ពឈើ​ក្នុង​ព្រៃ​ ​មាន​ត្រួយ​លូតលាស់​ ​ក្នុង​ខាងដើម​គិម្ហរដូវ​ ​គឺ​ខែ​ក្តៅ​ ​យ៉ាងណាមិញ​ ​ព្រះពុទ្ធ​បាន​សំដែង​ហើយ​ ​នូវ​ធម៌​ដ៏​ប្រសើរ​ ​ជា​ធម៌​អាច​ញុំាង​សត្វ​ទាំងឡាយ​ ​ឲ្យ​ដល់​នូវ​ព្រះនិព្វាន​ ​ដើម្បី​ប្រយោជន៍​ដ៏​ឧត្តម​ ​ក៏​យ៉ាងនោះ​ឯង​ ​រតនៈ​ ​គឺ​ព្រះពុទ្ធ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 ព្រះសម្មាសម្ពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ ​ទ្រង់​ជ្រាប់​នូវ​ធម៌​ដ៏​ប្រសើរ​ ​ទ្រង់ប្រទាន​នូវ​ធម៌​ដ៏​ប្រសើរ​ ​ទ្រង់​នាំមក​នូវ​ធម៌​ដ៏​ប្រសើរ​ ​ព្រះអង្គ​ប្រសើរ​ ​មិន​មាន​អ្នកណា​ជាង​ ​ទ្រង់​សំដែង​នូវ​ធម៌​ដ៏​ប្រសើរ​ ​រតនៈ​គឺ​ព្រះពុទ្ធ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 កម្ម​ចាស់​អស់ហើយ​ ​កម្ម​ថ្មី​ ​រមែង​មិនកើត​ប្រាកដ​ ​អរិយបុគ្គល​ទាំងឡាយ​ណា​ ​មានចិត្ត​នឿយណាយ​ក្នុង​ភព​តទៅ​ ​អរិយបុគ្គល​ទាំងនោះ​ ​មានពូជ​អស់ហើយ​ ​មាន​ឆន្ទៈ​ ​គឺ​សេចក្តី​ប៉ុនប៉ង​ក្នុងចិត្ត​ ​មិន​ដុះឡើង​ឡើយ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​តែង​រលត់​ទៅ​ ​ដូចជា​ប្រទីប​ ​(​ដែល​រលត់​)​
ថយ | ទំព័រទី ៧៧ | បន្ទាប់