​សេចក្តី​អត់ធន់​ ​១​ ​ភាព​នៃ​បុគ្គល​ដែល​ប្រដៅ​ងាយ​ ​១​ ​ការបាន​ឃើញ​ ​បាន​ចួប​សមណៈ​ទាំងឡាយ​ ​១​ ​ធម្មសាកច្ឆា​តាមកាល​ ​១​ ​(​ទាំង​ ​៤​)​ ​នេះ​ ​ជាម​ង្គល​ដ៏​ឧត្តម​។​
 សេចក្តី​ព្យាយាម​ដុត​បាបធម៌​ ​១​ ​ការប្រព្រឹត្តិ​នូវ​ធម៌​ដ៏​ប្រសើរ​ ​១​ ​ការ​ឃើញ​នូវ​អរិយសច្ច​ទាំងឡាយ​ ​១​ ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​១​ ​(​ទាំង​ ​៤​)​ ​នេះ​ ​ជាម​ង្គល​ដ៏​ឧត្តម​។​
 ចិត្ត​នៃ​បុគ្គល​ណា​ ​ដែល​លោកធម៌​ពាល់ត្រូវ​ហើយ​ ​មិន​រំភើបញាប់ញ័រ​ ​១​ ​មិន​មាន​សេចក្តី​សោក​ ​១​ ​មាន​ធូលី​ ​គឺ​រាគៈ​ ​ទៅ​ប្រាស​ហើយ​ ​១​ ​ចិត្ត​ក្សេមក្សាន្ត​ ​១​ ​(​ទាំង​ ​៤​)​ ​នេះ​ ​ជាម​ង្គល​ដ៏​ឧត្តម​។​
 ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ធ្វើ​នូវ​មង្គល​ទាំងឡាយ​ ​ប្រាកដ​ដូច្នេះហើយ​ ​ជា​អ្នក​មិន​ចាលចាញ់​ ​ក្នុង​ទី​ទាំងពួង​ ​តែង​ដល់​នូវ​សួស្តី​ក្នុង​ទី​ទាំងពួង​ ​(​ម្នាល​ទេវតា​ ​អ្នក​ចូរ​ប្រកាន់​ជឿ​ថា​)​ ​មង្គល​ទាំង​ ​៣៨​ ​ប្រការ​ ​មានការ​មិន​សេពគប់​នូវ​បុគ្គល​ពាល​ជាដើម​នោះ​ ​របស់​ទេវតា​ ​និង​មនុស្ស​ទាំងអម្បាល​ណោះ​ ​ជាម​ង្គល​ដ៏​ឧត្តម​។​

​ចប់​ ​មង្គលសូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ៨៧ | បន្ទាប់