​ព្រះ​សមណៈ​ ​យើង​នឹង​សួរ​ប្រស្នា​ចំពោះ​លោក​ ​បើ​លោក​មិន​ឆ្លើយ​ប្រាប់​យើង​ ​យើង​នឹង​ធ្វើ​ចិត្ត​របស់​លោក​ឲ្យ​រវើរវាយ​ ​ឬ​នឹង​ហែក​ហ្ឫទ័យ​លោក​ ​ឬក៏​នឹង​ចាប់ជើង​បោះ​ទៅ​ត្រើយម្ខាង​ទន្លេ​គង្គា​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ណា​ ​គប្បី​ញ៉ាំង​ចិត្ត​តថាគត​ឲ្យ​រាយមាយ​ក្តី​ ​ហែក​ហ្ឫទ័យ​តថាគត​ក្តី​ ​គប្បី​ចាប់ជើង​តថាគត​ ​គ្រវី​បោះ​ទៅ​ត្រើយម្ខាង​ទន្លេ​គង្គា​ក្តី​ ​តថាគត​មិនឃើញ​បុគ្គល​នោះ​ ​ទោះបី​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ឡើយ​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​អ្នក​ប្រាថ្នា​ ​(​នឹង​សួរ​)​ ​ប្រស្នា​ណា​ ​ចូរ​សួរ​ប្រស្នា​នោះ​មក​ចុះ​។​ ​លំដាប់នោះ​ ​សូ​ចិ​លោម​យក្ស​ ​បាន​ពោល​ទៅ​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ដូច្នេះ​ថា​
 [​២៧​]​ ​រាគៈ​ ​និង​ទោសៈ​ ​មាន​អ្វី​ជាហេតុ​ ​សេចក្តី​មិន​ត្រេកអរ​ ​សេ​ចកី្ត​ត្រេកអរ​ ​និង​ការ​ព្រឺរោម​ ​កើតមក​អំពីអ្វី​ ​មនោ​វិតក្កៈ​ ​កើតមក​អំពីអ្វី​ ​ដែល​គួរ​លះបង់​ចោល​ ​ដូចជា​ពួកក្មេង​លែង​ក្អែក​ចោល​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់