ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំយកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ឧទ្ទិសចំពោះព្រះសរីរធាតុនៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះសម្រេច ម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ។
ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រថា ម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បីបន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យមានផលច្រើន កាលបើចិត្តជ្រះថ្លាចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិច មិនមែនឡើយ ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុបជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ