ពួកនារីទាំងឡាយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ ហើយចូលទៅ ញុំាងវិមាននោះឲ្យល្អរុងរឿងទាំងពីរខាង វិមាននោះមានសម្បុរប្រាកដស្មើដោយសម្បុរព្រះអាទិត្យ បុគ្គលណាហ្ន៎ បានដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន។
(យក្ខទាំងពីរនោះប្រាប់ថា) ក្នុងក្រុងពារាណសី មានឧបាសកម្នាក់ឈ្មោះនន្ទិយៈ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទាន អ្នកដឹងនូវពាក្យពេចន៍ វិមានដែលមានជនកុះករ ដ៏រុងរឿងដូចរស្មីព្រះអាទិត្យនុ៎ះ ជាវិមានរបស់ឧបាសកឈ្មោះនន្ទិយៈនោះ ពួកនារីទាំងឡាយ មានខ្លួនលាបហើយដោយលំអិតខ្លឹមចន្ទន៍ ហើយចូលទៅ ញុំាងវិមាននោះឲ្យល្អរុងរឿងទាំងពីរខាង វិមាននោះ មានសម្បុរស្មើដោយសម្បុរព្រះអាទិត្យ នន្ទិយឧបាសកនោះ បានដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន (នោះ)។
(នាងរេវតីនិយាយថា) ខ្លួនខ្ញុំ ជាប្រពន្ធរបស់នន្ទិយឧបាសក ជាម្ចាស់ផ្ទះ ជាធំរបស់ត្រកូលទាំងអស់ ខ្ញុំនឹងត្រេកអរក្នុងវិមានរបស់បី្ត ក្នុងកាលឥឡូវនេះ ខ្ញុំមិនចង់ឃើញនរក
(យក្ខទាំងពីរនោះតបថា) ម្នាលស្រីមានធម៌ដ៏លាមកពន់ពេក នរកនុ៎ះ ជានរកសម្រាប់នាងហើយ នាងឯងមិនបានធ្វើបុណ្យក្នុងមនុស្សលោកសោះ