(នាងរេវតីតបថា) ខ្ញុំសូមអង្វរ សូមអ្នកទាំងឡាយ នាំខ្ញុំត្រឡប់ទៅវិញ ពួកសត្វ ជាអ្នកបានសុខ ទាំងមិនក្តៅក្រហាយក្នុងកាលខាងក្រោយ ព្រោះបានធ្វើកុសលណា ខ្ញុំនឹងធ្វើកុសលនោះឲ្យច្រើនដោយការឲ្យទាន ការប្រព្រឹត្តិស្មើ ការសង្រួម និងការទូន្មានឥន្ទ្រិយ។
(ពួកនិរយបាលពោលថា) ក្នុងកាលមុន នាងប្រមាទហើយ ឥឡូវនេះ ទួញយំ នាងនឹងទទួលផលនៃកម្មទាំងឡាយ ដែលបានធ្វើដោយខ្លួនឯង។
(នាងរេវតីតបថា) បុគ្គលណា ចេញអំពីទេវលោក ទៅកាន់មនុស្សលោកហើយ ខ្ញុំសួរ គប្បីប្រាប់ខ្ញុំយ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យសំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក (ទីអង្គុយ) និងបាយ ទឹក ជាទាន ចំពោះពួកជនដែលមានអាជ្ញាដាក់ចុះហើយ បើពិតថា បុគ្គលមានសេចកី្តកំណាញ់ ជាអ្នកជេរ ប្រទេចគេ មានធម៌ដ៏លាមក រមែងមិនបានទៅកើតជាមួយនឹងពួកអ្នកដែលទៅកើតក្នុងឋានសួគ៌មែន។
ខ្ញុំនោះ ប្រសិនបើរួចទៅអំពីនេះ ហើយបាននូវកំណើតជារបស់មនុស្ស នឹងជាអ្នកដឹងកី្ត បរិបូណ៌ដោយសីល ធ្វើនូវកុសលឲ្យច្រើន ដោយការឲ្យទាន ការប្រព្រឹត្តិស្មើ ការសង្រួម និងការទូន្មាននូវឥន្ទ្រិយ មួយទៀត ខ្ញុំនឹងដាំឈើសួន សង់ស្ពានសម្រាប់ឆ្លងទៅមក ក្នុងទីដែលលំបាក ជីកអណ្តូង ជីកស្រះ ដោយចិត្តជ្រះថ្លា