អ្នកចូរដល់នូវធម៌ដែលប្រាសចាករាគៈ (អរិយមគ្គ) មិនរំភើប មិនមានសោក (អរិយផល) ជាសភាវធម៌ដែលបច្ច័យប្រជុំតាក់តែងមិនបាន ជាធម៌មិនគួរខ្ពើម ជាធម៌ដ៏ពីរោះ ដ៏ល្អិត ដែលលោកចែកត្រឹមត្រូវហើយ ដើម្បីជាសរណៈចុះ អ្នកប្រាជ្ញទាំងឡាយ បានពោលនូវទានដែលបុគ្គលឲ្យហើយ ចំពោះគូបុរសដ៏ស្អាត ៤ គូណា ថាជាទានមានផលច្រើន គូនៃបុរសនោះ ចាត់ជាបុគ្គល ៨ ពួក ជាអ្នកឃើញនូវធម៌ អ្នកចូរដល់នូវព្រះសង្ឃនេះជាសរណៈចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) វិមានរបស់អ្នកនេះ មានពន្លឺខ្លាំង រកអ្វីប្រៀបគ្មានយ៉ាងណា ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយផុស្សៈ (ផ្កាយប្រចាំខែបុស្ស) ឰដ៏អាកាស ក៏មិនរុងរឿង មិនភ្លឺត្រឹមស្មើយ៉ាងនោះ អ្នកជាអី្វ មកអំពីទេវលោក មកកាន់ផែនដី មួយទៀត រស្មី (វិមានរបស់អ្នកផ្សាយទៅ) អស់ ២៥ យោជន៍ គ្របសង្កត់រស្មីព្រះអាទិត្យ ធ្វើរាត្រីឲ្យដូចជាវេលាថ្ងៃ វិមានដ៏ល្អស្អាត មិនមានមន្ទិល មានផ្កាឈូកក្រហមជាច្រើនបែប និងមានផ្កាឈូកស