មានពណ៌ដ៏វិចិត្រ លាយឡំដោយផ្កាផ្សេងៗ វិចិត្រដោយភ្ញីវល្លិ និងភ្ញីផ្កាជាច្រើនយ៉ាង ជាវិមានមិនមានធូលី ទាំងបិទបាំងដោយបណ្តាញមាស ប្រាសចាកធូលី រុងរឿងត្រដែត ឰដ៏អាកាស ដូចព្រះអាទិត្យដ៏ពាសពេញដោយពួកទេវធីតា (ស្លៀកដណ្តប់) សំពត់កម្ពលក្រហម និងសំពត់លឿង មានខ្លួនប្រស់ព្រំ ប្រដាប់ដោយគ្រឿងក្រឹស្នា ផ្កាបិយង្គុ និងគ្រឿងចន្ទន៍ មានស្បែកដ៏ស្តើងភ្លឺថ្លាដូចមាស ដូចជាអាកាស ដែលពេញពាសដោយពួកផ្កាយ ក្នុងវិមាននុ៎ះ មាននរៈនារីជាច្រើន មានវណ្ណៈប្លែក ៗ គ្នា មានគ្រឿងអម្ពរ ស្អិតស្អាងដោយផ្កា មានចិត្តរីករាយក្នុងវិមាននុ៎ះ លុះត្រូវខ្យល់បក់ផាត់មក ផ្សព្វផ្សាយក្លិនក្រអូប មានគ្រឿងបិទបាំង ជាវិការៈនៃមាសដ៏វិចិត្រ ដោយបរិក្ខារដ៏រុងរឿង នេះជាផលនៃបុញ្ញកម្មដូចម្តេច អ្នកបានមកកើតក្នុងវិមាននេះ តើដោយផលបុញ្ញកម្មដូចម្តេច មួយទៀត អ្នកបាននូវវិមាននេះ ដោយអំពើយ៉ាងណា អ្នកកាលបើតថាគតសួរហើយ សូមអ្នកប្រាប់នូវហេតុ តាមសមគួរដល់អំពើនោះ យ៉ាងនោះ។
ព្រះសាស្តា ទ្រង់អនុគ្រោះ បានជួបនឹងឆត្តមាណពនោះ ក្នុងផ្លូវនេះហើយ ព្រះអង្គទ្រង់ប្រៀនប្រដៅ
ព្រះសាស្តា ទ្រង់អនុគ្រោះ បានជួបនឹងឆត្តមាណពនោះ ក្នុងផ្លូវនេះហើយ ព្រះអង្គទ្រង់ប្រៀនប្រដៅ