​ព្រះអង្គ​បាន​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ថា​ ​អ្នក​កុំ​និយាយ​ឲ្យ​ឃ្លាតចាក​សេ​ចកី្ត​ពិត​ ​ដោយហេតុ​ដទៃ​ឡើយ​ ​ព្រោះថា​ ​ពួក​ជន​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​មិនបាន​សរសើរ​ពាក្យ​កុហក​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ជាដំបូង​ថា​ ​ខ្ញុំ​ព្រះអង្គ​មិន​ ​(​ដឹង​ទេ​)​ ​ដល់​មក​ខាងក្រោយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ធ្វើឲ្យ​ត្រឹមត្រូវ​ ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​(​ព្រះអង្គ​បាន​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ថា​)​ ​សញ្ញា​របស់​បុរស​ ​រមែង​ប្រាស​ទៅ​ ​ព្រោះ​គ្រឿងស្រវឹង​ណា​ ​អ្នក​ចូរ​លះ​ ​ចូរ​វៀរ​នូវ​គ្រឿងស្រវឹង​ទាំងអស់​នោះ​ចេញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ជាដំបូង​ថា​ ​ខ្ញុំ​ព្រះអង្គ​មិន​ ​(​ដឹង​ទេ​)​ ​ដល់​មក​ខាងក្រោយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើឲ្យ​ត្រឹមត្រូវ​ ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​បាន​ទទួលយក​សិក្ខាបទ​ ​៥​ ​ហើយ​ប្រតិ​បតិ្ត​តាម​ធម៌​របស់​ព្រះ​តថាគត​ ​ហើយ​ដើរទៅ​កាន់​ផ្លូវ​ ​ត្រង់​ចន្លោះ​ព្រំប្រទល់​ស្រុក​ពីរ​ ​ក្នុងចំណោម​ពួក​ចោរ​ ​ពួក​ចោរ​ទាំងនោះ​ ​បាន​សម្លាប់​ខ្ញុំ​ព្រះអង្គ​ក្នុង​ទីនោះ​ ​ព្រោះហេតុតែ​ភោគ​សម្បតិ្ត​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​រលឹក​នូវ​កុសល​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​នេះ​ ​កុសល​ដទៃ​ក្រៅអំពី​នោះ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​ឡើយ​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់