ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹក ដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងទាំងឡាយ ដែលមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតមានដល់ជននោះ ស្ទឹងទាំងឡាយ ដែលមានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ