សូមព្រះអង្គទ្រង់ទតចុះ ឆត្តមាណព ញុំាងផែនដីឲ្យរុងរឿង ដូចព្រះអាទិត្យ ព្រោះបានធ្វើបុណ្យទុកហើយ ជនមួយពួក ប្រជុំប្រឹក្សាគ្នាថា កុសលនេះដូចម្តេច យើងត្រូវប្រព្រឹត្តអំពើកុសលដូចម្តេច ពួកយើងនោះ លុះបាននូវអត្តភាពជាមនុស្សវិញហើយ គួរជាអ្នកមានសីល ប្រព្រឹត្តប្រតិបតិ្ត ឯព្រះសាស្តា មានឧបការៈច្រើន ទ្រង់អនុគ្រោះខ្ញុំព្រះអង្គ ព្រោះហេតុនោះ កាលខ្ញុំព្រះអង្គនៅរស់ ព្រះអង្គក៏ស្តេចមកទាំងថ្ងៃ ខ្ញុំព្រះអង្គនោះ ក៏បានចូលទៅគាល់ព្រះអង្គ មានព្រះនាមជាសច្ចបុគ្គល សូមព្រះអង្គអនុគ្រោះឲ្យទាន ខ្ញុំព្រះអង្គ សូមស្តាប់ធម៌ម្តងទៀត ជនពួកណា ក្នុងសាសនានេះ លះបង់កាមរាគផង លះបង់ភវរាគានុស្ស័យផង លះបង់មោហៈផង ជនពួកនោះ មិនចូលទៅកាន់ដំណេកក្នុងគភ៌ឡើយ ព្រោះបានដល់នូវព្រះនិព្វាន ជាធម៌ត្រជាក់។
ចប់ ឆត្តមាណវកវិមាន ទី៣។