​រូប​ក្តាម​មាន​ជើង​ ​១០​ ​ស្ថិតនៅ​ប្រប​ទ្វារ​ ​សម្រាប់​ដាស់​ស្មារតី​ ​ដែល​សម្រេច​ដោយ​មាស​ ​រុងរឿង​ល្អ​ ​វណ្ណៈ​របស់ខ្ញុំ​ ​ដែល​ប្រាកដ​ដូច្នោះ​ ​ដោយហេតុ​បុញ្ញកម្ម​នោះ​ ​ទិព្វ​សម្បតិ្ត​ ​សម្រេច​ដល់​ខ្ញុំ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណាមួយ​ ​ជាទី​ពេញចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​ ​ដោយសារ​បុញ្ញកម្ម​នោះ​
 ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​បុញ្ញកម្ម​នោះ​ឯង​។​

​ចប់​ ​កក្កដ​រស​ទាយក​វិមាន​ ​ទី៤​។​


​វិមាន​ ​៥​ ​ក្រៅពី​នេះ​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​កក្កដ​វិមាន​ផង​ចុះ​។​

​ទ្វារបាល​កវិ​មាន​ ​ទី៥​


 ​[​៥៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើអំពី​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​។​បេ​។​ ​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ​ខ្ញុំ​មាន​អាយុ​មួយ​ពាន់​ឆ្នាំ​ទិព្វ​ ​(​ព្រោះ​)​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ដោយ​វាចា​ ​(​ដោយ​សេ​ចកី្ត​គោរព​)​ ​ដែល​ខ្ញុំ​ឲ្យ​ប្រព្រឹត្តទៅ​ហើយដោយ​ចិត្ត​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់