(ព្រះរាជកុមារសួរថា) ខ្ញុំនោះ នឹងទៅកាន់ជនបទណា ធ្វើអំពើដូចម្តេច កិច្ចការដូចម្តេចជាកិច្ចរបស់បុរស មួយទៀត ខ្ញុំត្រូវប្រកបដោយវិជ្ជាដូចម្តេច ទើបជាអ្នកមិនចាស់ មិនស្លាប់។
(ព្រះកច្ចាយនៈឆ្លើយថា) បពិត្រព្រះរាជបុត្ត សត្វដែលមិនចាស់ មិនស្លាប់ ទៅក្នុងប្រទេសណា ប្រទេស និងកិច្ចការ វិជ្ជា ជាកិច្ចរបស់បុរសនោះ មិនមានទេ ទោះបីពួកក្សត្រដែលមានដែន មានទ្រព្យច្រើន មានភោគៈច្រើន មានទ្រព្យ និងធញ្ញាហារដ៏គ្រប់គ្រាន់ ពួកក្សត្រទាំងនោះ នឹងថាលែងចាស់ លែងស្លាប់ក៏ទេ
ទោះបីព្រះអង្គក៏ធ្លាប់ឮដែរហើយ ពួកអន្ធកវេណ្ឌបុត្ត ជាអ្នកក្លៀវក្លា ខ្មីឃ្មាត ជាអ្នកអាចប្រហារនូវសត្រូវបាន ពួកអន្ធកវេណ្ឌបុត្តទាំងនោះ ស្មើដោយសស្សតិវត្ថុ(១) គង់ដល់នូវការអស់ទៅនៃអាយុ វិនាសអស់ហើយ (គង់នៅតែវង្សត្រកូល)។
ពួកជនទាំងនោះ គឺក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល និងបុក្កុសៈកី្ត ពួកជនឯទៀត ដែលមានជាតិក្រៅពីនេះកី្ត ពួកជនទាំងនោះ មិនមែនជាមិនចាស់ មិនស្លាប់ ពួកជនណា រាយមន្តប្រកបដោយអង្គ ៦ ដែលពួកព្រហ្មបានគិតឃើញហើយកី្ត ពួកជនឯទៀត ដែលមានវិជ្ជាកី្ត ជនទាំងនោះ ក៏មិនមែនជាមិនចាស់ មិនស្លាប់ឡើយ

(១) វត្ថុដែលទៀងទាត់។