ចុងចន្ទោលរបស់រថសម្រេចដោយកែវពិទូរ្យ នឹមវិចិត្រដោយកែវទទឹម ទាំងខ្សែក៏ប្រដាប់ដោយមាស និងប្រាក់ សេះទាំងនេះ មានសន្ទុះទាន់ចិត្ត រមែងញុំាងរថឲ្យរុងរឿង អ្នកក៏ថ្កុំថ្កើងត្រដែតលើរថមាស មានពាហនៈ ទឹមដោយសេះដ៏ច្រើន ដូចព្រះឥន្ទ្រ បពិត្រអ្នកមានយស អាត្មាសូមសួរអ្នកជាបុគ្គលឈ្លាសវៃ តើយសដ៏ប្រសើរលើសលុបនេះ អ្នកបានដោយគុណអី្វ។
(ទេវបុត្តតបថា) បពិត្រលោកដ៏ចំរើន ក្នុងកាលមុន ខ្លួនខ្ញុំជាព្រះរាជបុត្ត ឈ្មោះសុជាតៈ លោកម្ចាស់បានអនុគ្រោះដល់ខ្ញុំនោះ បានញុំាងខ្ញុំឲ្យតាំងនៅក្នុងសេចកី្តសង្រួម លោកម្ចាស់បានដឹងនូវខ្ញុំថាអស់អាយុ ហើយបានប្រទានសរីរធាតុព្រះសាស្តាដល់ខ្ញុំ។ លោកម្ចាស់បានប្រាប់ថា ម្នាលសុជាតរាជកុមារ ព្រះអង្គចូរបូជានូវព្រះសរីរធាតុនេះចុះ ការបូជានោះ នឹងបានជាប្រយោជន៍ដល់ព្រះអង្គ ខ្ញុំក៏បានប្រឹងប្រែង បូជានូវព្រះសរីរធាតុនោះ ដោយគ្រឿងក្រអូប និងកម្រងផ្កាទាំងឡាយ លុះលះបង់នូវរាងកាយ ជារបស់មនុស្ស ក៏បានមកកើតក្នុងទីមនោរមដ៏ប្រសើរ គួរត្រេកត្រអាលពន់ពេក ប្រកបដោយពួកទេវតាផ្សេងៗ ជាដើម ខ្ញុំក៏ត្រេកអរដោយការរាំ និងច្រៀង ដែលពួកទេពអប្សរចោមរោមត្រៀបត្រា។

ចប់ ចូឡរថវិមាន ទី១៣។