រមែងរលាស់ (គុម្ពកន្ទុយ និងសក់) ស្ទុះទៅមុខ លោតទៅឰដ៏អាកាស ស្ទួយឡើងនូវគ្រឿងប្រដាប់ទាំងឡាយ ដែលបុញ្ញឫទ្ធិតាក់តែងដោយល្អ សំឡេងនៃគ្រឿងប្រដាប់ទាំងនោះ លាន់ឮដ៏ពីរោះ ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលប្រគំហើយ សំឡេងគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយនៃរថកី្ត សូរលាន់ឮនៃកិរិយាស្ទុះទៅមុខនៃក្រចកសេះកី្ត សំឡេងគឹកកងរបស់ទិព្វ ដែលគួររីករាយកី្ត ឮសូរពីរោះក្រៃលែង ដូចសូរតូរ្យតន្ត្រីនៃគន្ធព្វទេវតា ក្នុងទីជាទីស្តាប់ដ៏វិចិត្រ ពួកស្រីទេពអប្សរទាំងនោះ ឋិតនៅលើរថ មានដួងនេត្រាថ្លាយង់ ដូចភ្នែកកូនម្រឹគ មានរោមភ្នែក ង មានមុខស្រស់ប្រិមប្រិយ មានសំដីគួរពេញចិត្ត មានសរីរកាយបិទបាំងដោយបណ្តាញកែវពិទូរ្យ មានខ្លួនល្វន់ល្វាស មានស្បែកសម្បុរថ្ងៃដ៏មដ្ឋ បានបូជាជាមួយនឹងគន្ធព្វ ទាំងទេវតាដ៏ប្រសើរ មានគ្រឿងអម្ពរក្រហមសុទ្ធ និងគ្រឿងស្លៀកដណ្តប់ពណ៌លឿង មានវង់នេត្រាដ៏ពេញលេញ មាននេត្រាក្រហមស្រស់ កើតក្នុងទេវត្រកូល មានសរីរៈល្អ មានដំណើរល្អ គួរស្ងើច ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បម្រើ