នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន តថាគតសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះសម្ពុទ្ធត្រាស់សួរហើយ មានចិត្តត្រេកអរ លុះព្រះសម្ពុទ្ធសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំម្ចាស់កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញពួកភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹកដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតឡើងដល់ជននោះ ស្ទឹងទាំងឡាយ មានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ តែងព័ទ្ធជុំវិញទីនោះសព្វកាល