និមិ្មតសំឡេងនោះប្រព្រឹត្តទៅក្នុងហ្ឫទ័យ ចំពោះពិណជាច្រើននេះ មានសំឡេងពីរោះ ដែលមានសភាពគួរចាប់ចិត្ត គួរអ្នកផងសរសើរ ពួកស្រីទេពអប្សរជាច្រើនមហិមា រមែងដើរក្រឡឹងជុំវិញទេពកញ្ញា ដែលបានហាត់ហើយ ក៏ឋិតនៅលើផ្កាឈូក ចម្រៀងទាំងឡាយ ប្រគំទាំងឡាយ និងរបាំទាំងឡាយ តន្ត្រីទាំងនេះ រមែងឮស្មើគ្នាតែមួយ ពួកស្រីទេពអប្សរខ្លះ រាំលើរថនៃអ្នកនេះ ពួកស្រីទេពអប្សរខ្លះ (ឈរមើលរបាំ) ភ្លឺព្រោងព្រាតទាំងសងខាង ក្នុងរាត្រី ក្នុងប្រទេសនេះ ខ្លួនអ្នកមានពួកតូរ្យតន្ត្រី សម្រាប់ដាស់តឿន ទោះទេវតា បូជាដូចជាវជិរាវុធ (នៃព្រះឥន្ទ្រ) រីករាយ (ជានិច្ច) និម្មិតសំឡេងនោះ ប្រព្រឹត្តទៅក្នុងហ្ឫទ័យ ចំពោះពិណជាច្រើននេះ មានសំឡេងពីរោះ ដែលមានសភាពគួរពេញចិត្ត ក្នុងកាលមុន អ្នកកើតជាមនុស្សក្នុងជាតិមុន បានធ្វើនូវអំពើដូចម្តេច ដោយខ្លួនឯង អ្នកបានរក្សាឧបោសថ ឬអ្នកគាប់ចិត្តបំពេញនូវធម្មចរិយវ័តដូចម្តេច ផលនេះ មិនមែនជាផលនៃកម្ម ដែលអ្នកធ្វើបន្តិចបន្តួចទេ
(គឺជាផល) នៃឧបោសថ ដែលអ្នកបានសន្សំ
(គឺជាផល) នៃឧបោសថ ដែលអ្នកបានសន្សំ