ដោយល្អក្នុងកាលមុន ឥទ្ធានុភាពរបស់អ្នកនេះ ក៏ធំទូលាយ អ្នករុងរឿងលើសលុបគ្របពួកទេវតា
ផលនេះ ជាផលនៃទានរបស់អ្នកឬ ឬថាជាផលនៃសីល ពុំនោះ ជាផលនៃអញ្ជលីកម្ម អាត្មាសួរអ្នកហើយ អ្នកចូរប្រាប់សេចកី្តនោះដល់អាត្មា។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសាកសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់ផលនៃបុញ្ញកម្មនេះថា
ខ្ញុំបានឃើញព្រះពុទ្ធកស្សប ទ្រង់ឈ្នះនូវឥន្ទ្រិយ ទ្រង់មានព្យាយាមពេញលេញ ជាអគ្គបុគ្គល ប្រសើរជាងជន ទ្រង់បើកនូវទ្វារនៃអមតៈ ជាទេវតាលើសលុបជាងទេវតាមានបុញ្ញលក្ខណៈច្រើន ជាបុគ្គលប្រសើរ ដូចកុញ្ជរ ឆ្លងចាកអន្លង់ គឺសង្សារ មានសម្បុរដូចពុម្ពមាសសិង្គិ និងមាសជម្ពូនទ លុះខ្ញុំបានឃើញព្រះមានព្រះភាគនោះហើយ ក៏មានចិត្តស្អាតមួយរំពេច មួយទៀត លុះខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់មានសុភាសិត ជាទង់ជ័យនោះហើយ ក៏បានថ្វាយនូវបាយ និងទឹក ប្រកបដោយរស ព្រមទាំងចីវរដ៏ស្អាតប្រសើរ ក្នុងលំនៅរបស់ខ្លួន ដ៏ដាសពាសដោយកម្រងផ្កា ខ្ញុំឥតមានជាប់ចំពាក់ (នឹងអី្វ) ឡើយ