មានអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណទិព្វ ក៏លាន់ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង (៦៤) ជាអ្នកហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានតាវតឹ្តង្សយ៉ាងឱឡារិក រាំច្រៀង រីករាយសប្បាយ អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមានសីល បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាអ្នកមានយស ជាពហុស្សូត ដល់នូវការអស់ទៅនៃតណ្ហា ក៏មានចិត្តជ្រះថ្លា បានប្រគេនបាយ និងទឹកជាទានដ៏ទំទូលាយដោយគោរព