​នាង​មាន​សម្បុរ​បែបនេះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​ ​ម្នាល​ទេវធីតា​ ​នាង​មាន​ពន្លឺ​ប្រាសចាក​មន្ទិល​ ​រុងរឿង​ក្រៃលែង​ ​ដោយ​ហេ​តុ​អី្វ​ ​ទិស​ទាំងពួង​ភ្លឺ​អំពី​អវយវៈ​ទាំងអស់​របស់​នាង​ ​ដោយ​ហេ​តុ​អី្វ​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​អំពី​ជាតិមុន​ ​ក្នុង​មនុស្សលោក​ ​បាន​ឲ្យ​ប្រទីប​ក្នុង​ទី​ងងឹត​ខ្លាំង​ ​ក្នុង​ទី​អ័ព្ទ​ផ្សែង​ ​ក្នុង​កាលគួរ​អុជ​ប្រទីប​ ​ជន​ណា​ឲ្យ​ប្រទីប​ក្នុង​ទី​ងងឹត​ខ្លាំង​ ​ក្នុង​ទី​អ័ព្ទ​ផ្សែង​ ​ក្នុង​កាលគួរ​អុជ​ប្រទីប​ហើយ​ ​វិមាន​ដ៏​មាន​រស្មី​រុងរឿង​ ​មាន​សួនច្បារ​ច្រើន​ ​មាន​ឈូកស​ច្រើន​ ​រមែង​កើតឡើង​ដល់​ជន​នោះ​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់