ត្រង់ជ្រុងមួយៗ មានជាន់ដ៏វិចិត្រដោយកែវពិទូរ្យ និងមាសផង ដោយកែវផលិក និងប្រាក់ផង ដោយកែវពព្រុះ និងកែវមុក្តាផង ដោយកែវទទឹម និងកែវមណីផង ជាទីតម្រេកនៃចិត្ត ធូលីមិនហុយឡើងក្នុងវិមាននោះទេ ទាំងបង្កង់មានសម្បុរលឿង ដែលបុញ្ញកម្មនិមិ្មតហើយ ក៏ទ្រទ្រង់នូវកំពូល ជណ្តើរទាំង ៤ ក្នុងទិស ៤ ទៀតសោត ក៏បុញ្ញកម្មនិមិ្មតហើយដែរ វិមាននោះ រុងរឿងដោយបន្ទប់ទាំងឡាយ ជាវិការៈនៃកែវផ្សេងៗ ដូចព្រះអាទិត្យ បង្កាន់ដៃទាំង ៤ ក្នុងទិសទាំង ៤ នោះ បុញ្ញកម្មចាត់ចែងហើយ ដោយប្រមាណស្មើៗ គ្នា ក៏រុងរឿង ញុំាងទិសទាំង ៤ ឲ្យភ្លឺដោយជុំវិញ ពួកទេវបុត្ត អ្នកនៅក្នុងវិមានដ៏ប្រសើរនោះ ជាអ្នកមានពន្លឺច្រើន អ្នករុងរឿង កន្លងដោយសម្បុរ ដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង នេះជាផលនៃទាន នៃសីល ឬនៃអញ្ជលីកម្មរបស់អ្នក អាត្មាសួរហើយ អ្នកចូរប្រាប់នូវហេតុនោះ។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ទើបដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើវិហារដើម្បីព្រះសាស្តា ជាព្រះពុទ្ធអាទិច្ចពន្ធុ ក្នុងស្រុកអន្ធកវិន្ទៈ ដោយដៃរបស់ខ្លួន