​ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មាន​ចិ​ត្ត​តេ្រ​ក​អរ​។​បេ​។​ ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ខ្ញុំ​ជា​បុរស​អ្នកស៊ីឈ្នួល​របស់​ពួក​ជន​ដទៃ​ ​កំពុងតែ​ស្រោច​សួន​ស្វាយ​ក្នុង​វេលា​ថ្ងៃ​ ​ដែល​កំពុង​ក្តៅ​ ​នា​ខែ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ ​(​ខែ​អា​សា​ឡ្ហៈ​)​ ​គ្រានោះ​ ​មាន​ភិក្ខុ​ប្រាកដ​នាម​ថា​ ​ព្រះ​សារីបុត្ត​ ​និមន្ត​មក​តាម​សួន​នោះ​ ​មាន​កាយ​លំបាក​ ​តែ​ចិត្ត​មិន​លំបាក​ទេ​ ​ឯខ្ញុំ​អ្នក​ស្រោច​សួន​ស្វាយ​ ​បានឃើញ​ព្រះ​សារីបុត្ត​នោះ​កំពុង​និមន្ត​មក​ ​ក៏បាន​ទូល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ទានប្រោស​ ​ទឹក​ណា​ដែល​នាំមក​នូវ​សេ​ចកី្ត​សុខ​ដល់​ខ្ញុំ​ ​ខ្ញុំ​សូម​និមន្ត​លោកម្ចាស់​ស្រង់ទឹក​នោះ​ ​(​ព្រះ​ថេរៈ​)​ ​ដាក់បាត្រ​ ​និង​ចីវរ​ចុះ​ ​ហើយ​មាន​ចីវរ​តែមួយ​ ​គង់​ត្រង់​ម្លប់​ ​ជិត​គល់ឈើ​ ​ដោយ​សេ​ចកី្ត​អនុគ្រោះ​ដល់​ខ្ញុំ​នោះ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​និមន្ត​ព្រះ​ថេរៈ​នោះ​ ​អ្នកមាន​ចីវរ​តែមួយ​ ​ឲ្យ​ស្រង់​ដោយ​ទឹក​ដ៏​ថ្លា​ ​ត្រង់​ម្លប់​ជិត​គល់ឈើ​ ​បុរស​នោះ​ ​មាន​បីតិ​ផ្សាយ​ទៅ​សព្វ​កាយ​របស់​ខ្លួន​ថា​
 សួន​ស្វាយ​ ​អាត្មាអញ​ ​បាន​ស្រោច​ហើយ​ ​សមណៈ​ ​ក៏​អាត្មាអញ​ ​បាន​ឲ្យ​ស្រង់​ហើយ​ ​បុណ្យ​ដែល​អាត្មាអញ​បាន​ខ្វល់ខ្វាយ​ហើយ​ ​មិនមែន​ជា​បុណ្យ​តិចតួច​ឡើយ​ ​
 ខ្ញុំ​បាន​ធ្វើ​នូវ​កម្ម​នោះ​ឯង​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ក្នុង​ជាតិ​នោះ​ ​លុះ​ខ្ញុំ​លះ​រាងកាយ​ជា​របស់​នៃ​មនុស្ស​ហើយ​ ​ក៏​ចូល​ទៅកាន់​ព្រៃ​នន្ទ​នៈ​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់