​ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​រីករាយ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បាន​ប្រមូល​មេគោ​ទាំងឡាយ​ ​របស់​ជន​ដទៃ​ឃ្វាល​ ​លំដាប់នោះ​ ​សមណៈ​ ​(​១អង្គ​)​ ​មកកាន់​សំណាក់​ខ្ញុំ​ ​ពួក​គោ​សោត​ ​ក៏បាន​ស្ទុះ​ទៅ​ប្រុងនឹង​ស៊ី​សណ្តែកបាយ​ ​(​របស់​ជន​ដទៃ​)​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ក្នុង​កាលនោះ​ ​ខ្ញុំ​គិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ធ្វើ​នូវ​កិច្ច​ទាំងពីរ​ ​២​ ​ដង​ ​ក្នុងថ្ងៃនេះ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​បាន​នូវ​ធម្ម​សញ្ញា​ដោយ​ឧបាយ​ប្រាជ្ញា​ហើយ​ ​ក៏​បោះ​នូវ​នំ​សណ្តែក​ ​ក្នុង​កាលនោះ​ទៀត​ ​ខ្ញុំ​នោះ​ក៏​ស្ទុះ​ទៅកាន់​ចំការ​សណ្តែក​ដោយ​រួសរាន់​ ​ឯ​ពួក​គោ​ ​ក៏​ជាន់​កាច់​បំបាក់​ចំការ​សណ្តែក​ចាស់​ ​ដែល​ជា​ទ្រព្យ​ម្ចាស់​គេ​នោះ​ ​ក៏​ក្នុង​ចំការ​ចាស់​នោះ​សោត​ ​មាន​ពស់វែក​មានពិស​កាច​ ​ស្ទុះ​មក​ចឹក​ជើង​របស់ខ្ញុំ​ ​ដែល​កំពុង​ដើរ​រួសរាន់​ ​នៅ​មានស្មារតី​ចាំ​បាន​ ​ខ្ញុំ​នោះ​ ​ជា​អ្នក​ត្រូវ​ទុក្ខ​បៀតបៀន​ដោយ​រឿង​កី្ត​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់