ឯពួកស្រីអប្សរ ប្រដាប់ដោយអាភរណៈទាំងពួង ស្អិតស្អាងដោយកម្រងផ្កាផ្សេងៗបម្រើអ្នក ដែលអង្គុយនៅលើបល្ល័ង្ក មានជើងជាវិការៈនៃមាស ក្រាលដោយកម្រាល ឈ្មោះគាណកៈ(១) មានសម្ផស្សដ៏ទន់ ដូចសក្កទេវរាជ ញុំាងអ្នកមានឫទិ្ធច្រើន ឲ្យត្រេកអរ អ្នកតែងរីករាយដោយស្គរ ស័ង្គ និងសម្ភោរទាំងឡាយផង ដោយពិណទាំងឡាយផង ដោយរនាតទាំងឡាយផង ដូចទេវរាជវសវត្តី អ្នកបរិបូណ៌ដោយតម្រេក រមែងត្រេកអរក្នុងការរាំ និងការច្រៀង ដែលស្រីអប្សរប្រគំពីរោះហើយផង រូបារម្មណ៍មានប្រការផ្សេងៗ ដ៏ជាទិព្វ (គួរជាទីត្រេកដល់អ្នក) ទាំងសទ្ទារម្មណ៍ ឬរសារម្មណ៍ ដ៏ជាទិព្វកី្ត គន្ធារម្មណ៍កី្ត ផោដ្ឋព្វារម្មណ៍កី្ត ដែលយើងអធិប្បាយហើយ (អារម្មណ៍ទាំងនោះ) គួរជាទីរីករាយនៃចិត្តរបស់អ្នក ទេវបុត្តទាំងឡាយ មានពន្លឺច្រើន ក្នុងវិមានដ៏ប្រសើរនោះ តែងរុងរឿងក្រៃពេកដោយរស្មី ដូចព្រះអាទិត្យដែលទើបនឹងរះឡើង នេះជាផលនៃទាន ឬសីល ឬអញ្ជលិកម្មរបស់អ្នក អាត្មាសួរហើយ ចូរអ្នកបា្រប់នូវហេតុនោះ។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ។បេ។ ផលនៃកម្មនេះថា
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ។បេ។ ផលនៃកម្មនេះថា
(១) ព្រំដែលមានរោមវែងជាង ៤ធ្នាប់។ វិនយបិដក ភាគ៧ ទំព័រ ១៩៦។