​ខ្ញុំ​ក៏បាន​នូវ​អាពាធ​ជា​ទម្ងន់​ ​មរណៈ​ ​ក៏​កើតមាន​ដល់​ខ្ញុំ​យ៉ាង​ឆាប់​ ​ខ្ញុំ​នៅ​គ្រប់គ្រង​វិមាន​ ​ប្រកបដោយ​កាមគុណ​ទាំងពួង​ ​ដ៏​ជា​ទិព្វ​នេះ​ ​ក្នុង​ទេវ​បូរី​ ​(​តាវត្តឹង្ស​)​ ​ដោយ​អានុភាព​នៃ​សេ​ចកី្ត​ជ្រះថ្លា​នោះ​ឯង​ ​មួយទៀត​ ​សេ​ចកី្ត​រីករាយ​ ​កើតមាន​ដល់​ខ្ញុំ​ ​ព្រោះ​ឮ​សំឡេង​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ពោធិញ្ញាណ​ ​ដោយ​កុសល​មូល​ណា​ ​ខ្ញុំ​នឹក​សង្ឃឹមថា​ ​មុខ​ជា​បាន​នូវ​អា​សវ​ក្ខ​យញ្ញា​ណ​ ​ដោយ​កុសល​មូល​នោះ​ឯង​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​លោកនិមន្ត​ទៅ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ជា​សាស្តា​ ​សូម​លោកម្ចាស់​ក្រាបបង្គំទូល​នូវ​កិរិយា​ថ្វាយបង្គំ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ ​ចំពោះ​អង្គ​ព្រះ​ជា​សាស្តា​នោះ​ ​ចំណែកខ្ញុំ​គង់​ទៅ​ចួប​នឹង​ព្រះ​ជិនស្រី​ដែរ​ ​ដែល​ជា​បុគ្គល​រក​អ្នកដទៃ​ប្រៀបផ្ទឹម​មិនបាន​ ​(​ព្រោះ​)​ ​ការ​ឃើញ​នូវ​ព្រះ​លោកនាថ​ ​ជាតា​ទិ​បុគ្គល​ ​រកបាន​ដោយ​កម្រ​។​
 ឯ​កណ្ឋ​ក​ទេវបុត្ត​នោះ​ ​ជា​អ្នកមាន​កតញ្ញូ​កតវេទិតា​ ​ចូល​ទៅ​គាល់​ព្រះ​សាស្ដា​ ​លុះ​បាន​ស្ដាប់​ព្រះពុទ្ធដីកា​ ​(​របស់​ព្រះសម្មាសម្ពុទ្ធ​)​ ​ទ្រង់​មាន​ចក្ខុ​ ​ហើយ​បាន​ជំរះ​នូវ​ធម្មចក្ខុ​ ​គឺ​បាន​នូវ​សោ​តា​បតិ្តម​គ្គ​ ​ជំរះ​នូវ​ទិ​ដិ្ឋ​ ​វិចិកិច្ឆា​ ​និង​សីល​ព័ត​ ​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះ​សាស្តា​ហើយ​ ​ក៏​បាត់​ទៅ​ចាកទី​នោះ​ឯង​។​

​ចប់​ ​កណ្ឋ​កវិ​មាន​ ​ទី៧​។​

ថយ | ទំព័រទី ១៦៩ | បន្ទាប់