មដ្ឋកុណ្ឌលិវិមាន ទី៩
[៨៣] (ព្រាហ្មណ៍សួរថា) អ្នកមានខ្លួនប្រដាប់ហើយ មានកុណ្ឌលរលីង ទ្រទ្រង់នូវកម្រងផ្កា មានខ្លួនប្រស់ព្រំដោយខ្លឹមចន្ទន៍ក្រហម ផ្គងដើមដៃ កន្ទក់កន្ទេញក្នុងកណ្តាលព្រៃស្មសាន តើអ្នកដល់នូវសេចកី្តទុក្ខដូចម្តេច។
(មាណពឆ្លើយថា) រាងរថ ជាវិការៈនៃមាស មានរស្មីភ្លឺផ្លេក កើតឡើងដល់ខ្ញុំ បើខ្ញុំមិនបាននូវគូនៃកង់របស់រថនោះទេ ខ្ញុំនឹងលះបង់ជីវិត ព្រោះសេចកី្តទុក្ខនោះ។
(ព្រាហ្មណ៍សួរថា) ម្នាលមាណពដ៏ចំរើន អ្នកចូរប្រាប់ (នូវគូនៃកង់) មាស ឬកែវមណី កែវទទឹម ឬប្រាក់ដល់ខ្ញុំ ៗ នឹងញុំាងអ្នកឲ្យបាននូវគូនៃកង់ (នោះ)។
មាណពនោះ បានពោលបញ្ជាក់ចំពោះព្រាហ្មណ៍នោះថា ព្រះចន្ទ និងព្រះអាទិត្យ ទាំងពីរវង់ ប្រាកដឰដ៏អាកាសនុ៎ះ រថរបស់ខ្ញុំ ជាវិការៈនៃមាស