អ្នកណា បានបន្ទោបង់នូវសេចកី្តសោកព្រោះកូន ចំពោះខ្ញុំដែលមានសោកកំពុងគ្របសង្កត់ អ្នកនោះឈ្មោះថា បានដល់នូវកូនសរ គឺសេចកី្តសោក ដែលអាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ ខ្ញុំនោះ ជាអ្នកមានកូនសរ គឺសេចកី្តសោកដកហើយ ខ្ញុំជាអ្នកមានចិត្តត្រជាក់ហើយ មានទុក្ខរលត់ហើយ ម្នាលមាណព ខ្ញុំលែងសោកស្តាយ លែងយំទួញហើយ ព្រោះបានស្តាប់នូវពាក្យរបស់អ្នក អ្នកជាទេវតាឬ ឬជាគន្ធព្វ ឬមួយជាព្រះឥន្ទ្រ បានបំពេញទានក្នុងកាលមុន អ្នកជាអី្វ ជាកូនរបស់អ្នកណា យើងនឹងស្គាល់អ្នកដូចម្តេចបាន។
(មាណពឆ្លើយថា) អ្នកបានដុតកូនណា ដោយខ្លួនឯង ក្នុងទីបូជាសព (ឈាបនដ្ឋាន) ហើយកន្ទក់កន្ទេញផង យំទួញផង កូននោះ គឺខ្ញុំហ្នឹងឯង ធ្វើនូវកុសលកម្ម បានទៅកើតជាមួយនឹងពួកទេវតាជាន់តាវតឹ្តង្ស។
(ព្រាហ្មណ៍សួរថា) កាលអ្នកឲ្យទានតិច ឬច្រើនក្នុងផ្ទះរបស់ខ្លួនកី្ត ឬក៏រក្សានូវឧបោសថកម្ម ប្រាកដដូច្នោះកី្ត ខ្ញុំមិនបានឃើញ អ្នកទៅកាន់ទេវលោក តើដោយបុណ្យ អី្វ។
(មាណពឆ្លើយថា) ខ្ញុំជាអ្នកមានអាពាធ ឈឺធ្ងន់ ដល់នូវសេចកី្តទុក្ខ មានរូបក្តៅក្រហាយជានិច្ច ក្នុងផ្ទះរបស់ខ្លួន