​(​ពួក​ពាណិជ​និយាយ​ថា​)​ ​យើង​ទាំងឡាយ​ ​ជាពួក​ឈ្មួញ​រទេះ​ក្នុង​ដែន​មគធៈ​ ​និង​ដែន​អង្គៈ​ ​បាន​ផ្ទុក​ទ្រព្យសម្បតិ្ត​ជាច្រើន​ ​ពួក​យើង​ទាំងនោះ​ ​ទៅកាន់​ប្រទេស​ឈ្មោះ​សិន្ធុ​ ​និង​ប្រទេស​ឈ្មោះ​សោ​វីរៈ​ ​ត្រូវការ​ដោយ​ទ្រព្យ​ ​ប្រាថ្នា​នូវ​ការ​ចំណេញ​ ​មិន​អាច​នឹង​អត់ទ្រាំ​សម្រេក​ ​គំលាន​ក្នុង​វេលា​ថ្ងៃ​បាន​ ​ក៏​រំពឹង​រក​សេ​ចកី្ត​អនុគ្រោះ​ ​ដល់​សត្វ​សំរាប់​ទឹម​ទាំងឡាយ​ ​(​មាន​គោ​ជាដើម​)​ ​យើង​ទាំងអស់គ្នា​ ​មក​ដោយ​ប្រញាប់​នុ៎ះ​ ​ពួក​យើង​ទាំងនោះ​ ​ដើរទៅ​កាន់​ផ្លូវ​ក្នុង​វេលា​យប់​ ​ក្នុង​កាលមិនគួរ​ ​ពួក​យើង​ទាំងនោះ​ ​ដើរទៅ​ខុសផ្លូវ​ ​ក៏​វង្វេងផ្លូវ​ ​វិលវល់​ដូច​មនុស្ស​ខ្វាក់​ ​វិលវល់​នៅត្រង់​ពាក់កណ្តាល​នៃ​ព្រៃធំ​ ​ជា​ព្រៃ​ដែលគេ​កម្រ​ឆ្លង​បាន​ដោយ​ងាយ​ ​មានចិត្ត​វង្វេង​មិនដឹង​ទិស​ ​(​ដែល​គួរ​នឹង​ទៅ​បាន​នោះ​)​ ​ម្នាល​យក្ស​ ​ពួក​យើង​បានឃើញ​នូវ​វិមាន​ដ៏​ប្រសើរ​ ​ដែល​មិនធ្លាប់​បានឃើញ​មកនេះ​ផង​ ​ឃើញ​បុគ្គល​អ្នក​ប្រាថ្នា​នូវ​ការរស់នៅ​ ​ឲ្យ​ក្រៃលែង​ជាង​នោះ​ទៅទៀត​ផង​ ​ឃើញ​ហើយ​ ​ក៏​មានចិត្ត​រីករាយ​ ​មានចិត្ត​សោមនស្ស​ ​មានចិត្ត​អណ្តែត​ខ្ពស់​ ​(​ដោយអំណាច​បីតិ​)​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់