​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​អំពី​ជាតិមុន​ ​ក្នុង​មនុស្សលោក​ ​បានឃើញ​ព្រះពុទ្ធ​ ​ទ្រង់​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​មាន​ព្រះទ័យ​ថ្លា​ ​មិន​ល្អក់​
 ខ្ញុំ​មិន​មានប្រាថ្នា​ ​គឺ​មិនបាន​ប្រុង​ទុក​ ​ជ្រះថ្លា​ហើយ​ ​បាន​ប្រមូល​ល្ង​ថ្វាយ​ជា​ទាន​ ​ដល់​ព្រះពុទ្ធ​ជា​ទក្ខិណេយ្យ​បុគ្គល​ដោយដៃ​របស់​ខ្លួន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​
 បពិត្រ​ភិក្ខុ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​តិ​ល​ទក្ខិណ​វិមាន​ ​ទី១០​។

ថយ | ទំព័រទី ១៨ | បន្ទាប់