សសរទាំងឡាយ ជាវិការៈនៃកែវពិទូរ្យ មានកំពស់ ១០០ ហត្ថ មានបណ្តោយដ៏វែង ជាវិការៈនៃថ្មកែវពពាឡ និងថ្មកែវផលិក ព្រមទាំងកែវពព្រុះ និងកែវមណី មានពណ៌ក្រហម សសរទាំងនេះ ជាវិការៈនៃកែវមណិជោតិរស វិមាន (របស់អ្នក) នេះល្អ មានសសររាប់ពាន់ មានអានុភាពថ្លឹងមិនបាន ក្នុងខាងលើនៃសសរទាំងនោះ ជាវិមានប្រកបដោយកែវ (ផ្សេងៗ) លាយដោយផែនមាសស្រួយ ប្រក់ដោយផ្ទាំងកែវ មានរស្មី (ផ្សេងៗ) ដ៏ល្អ វិមាន (របស់អ្នក) នេះ វិសេសដូចដុំមាសជម្ពោនទ ប្រទេសនៃ (វិមាននោះ) ក៏រលីងស្អាត ប្រកបដោយប្រាសាទ និងកាំជណ្តើរដ៏មាំមួនផង ល្អផង មានលំនាំស្រដៀងៗ គ្នា គួរក្រឡេកមើលក្រៃពេក ជាទីគាប់ចិត្ត បាយ និងទឹកដ៏ច្រើន (តែងមាន) ក្នុងខាងក្នុងនៃវិមាន ជាវិការៈនៃកែវ អ្នកមានពួកស្រីអប្សរហែហម កងរំពងដោយសម្ភោរ ស្គរធំ និង តូរ្យតន្ត្រី អ្នកផងរមែងថ្វាយបង្គំ ដោយការថ្វាយបង្គំជាទីសរសើរ អ្នកនោះជាអ្នកភ្ញាក់រឭកដោយពួកនាងនារី