​មាន​អានុភាព​ ​ដែល​បុគ្គល​មិន​គប្បី​គិត​ ​ប្រកបដោយ​គុណ​ទាំងពួង​ ​រមែង​រីករាយ​ក្នុង​វិមាន​ ​ប្រាសាទ​ដ៏​ប្រសើរ​ជាទី​រីករាយ​ចិត្ត​ ​ដូចជា​ស្តេច​វេស្សវ័ណ​ ​ក្នុង​កីឡា​ស្ថាន​ឈ្មោះ​ន​លិ​នី​ដែរ​ ​អ្នកជា​ទេវតា​ ​ឬ​ជា​យក្ខ​ ​ឬ​ជា​ព្រះឥន្ទ្រ​ ​ឬក៏​ជា​មនុស្ស​ ​ពួក​ពាណិជ​សួរ​អ្នក​ ​អ្នក​ចូរ​ប្រាប់​មក​ ​អ្នកជា​យក្ខ​ឈ្មោះ​អី្វ​។​
 (​ទេវបុត្ត​ប្រាប់​ថា​)​ ​ខ្ញុំ​ជា​យក្ខ​ឈ្មោះ​សេរិ​ស្ស​កៈ​ ​ធ្វើតាម​ពាក្យ​របស់​ស្តេច​វេស្សវ័ណ​ ​ជា​អ្នក​នៅចាំ​ក្នុង​ផ្លូវ​កន្តារ​ ​គ្រប់គ្រង​ក្នុង​ព្រៃធំ​ ​ថែរក្សា​ប្រទេស​នេះ​។​
 ពួក​ឈ្មួញ​រទេះ​សួរ​ថា​ ​វិមាន​ដែល​អ្នក​បាន​តាម​សេ​ចកី្ត​ប្រាថ្នា​ ​ប្រែប្រួល​ទៅតាម​កាល​ ​អ្នកធ្វើ​ខ្លួនឯង​ ​ឬក៏​ពួក​ទេវតា​ឲ្យ​ ​វិមាន​ជាទី​គាប់ចិត្ត​នេះ​ ​អ្នក​បាន​ដោយ​ប្រការ​ដូចម្តេច​។​
 (​ទេវបុត្ត​ឆ្លើយ​ថា​)​ ​វិមាន​នេះ​ ​មិនមែន​ខ្ញុំ​បាន​តាម​សេ​ចកី្ត​ប្រាថ្នា​ទេ​ ​ទាំង​មិនមែន​ប្រែប្រួល​ទៅតាម​កាល​ទេ​ ​មិនមែន​ធ្វើខ្លួន​ឯង​ទេ​ ​មិនមែន​ពួក​ទេវតា​ឲ្យ​ទេ​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់