វិមានជាទីគាប់ចិត្តនេះ ខ្ញុំបានដោយកម្មមិនលាមក ដោយបុណ្យរបស់ខ្លួនទេតើ។
ពួកឈ្មួញរទេះសួរថា វ័តរបស់អ្នក តើដូចម្តេច មួយទៀត ព្រហ្មចរិយៈរបស់អ្នក តើដូចម្តេច នេះជាផលនៃកម្មដូចម្តេច ដែលអ្នកសន្សំល្អហើយ វិមាននេះ អ្នកបានដោយប្រការដូចម្តេច។
(ទេវបុត្តឆ្លើយថា) ដើមឡើយ ខ្ញុំឈ្មោះបាយាសិ សោយរាជ្យក្នុងដែនកោសល ក្នុងកាលណា ខ្ញុំជាអ្នកមាននត្ថិកទិដិ្ឋផង មានសេចកី្តកំណាញ់ស្វិតស្វាញផង មានបាបធម៌ផង ជាឧច្ឆេទវាទីផង ក្នុងកាលនោះ មានសមណៈឈ្មោះកុមារកស្សប ជាពហុស្សូត មានសំដីវិចិត្តលើសលុប ក្នុងកាលនោះ ព្រះថេរៈនោះ បានសំដែងធម្មកថាចំពោះខ្ញុំ បានដកភើចចោលនូវចំរូង គឺទិដិ្ឋរបស់ខ្ញុំ លុះខ្ញុំស្តាប់ធម្មកថារបស់លោកហើយ បានប្តេជ្ញាខ្លួនជាឧបាសក វៀរចាកបាណាតិបាតផង វៀរបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង