​មិន​ផឹកទឹក​ស្រវឹង​ផង​ ​មិន​ពោល​ពាក្យ​កុហក​ផង​ ​ជា​អ្នក​ត្រេកអរ​ត្រឹមតែ​ប្រពន្ធ​របស់​ខ្លួន​ផង​ ​នោះ​ជា​វ័ត​របស់ខ្ញុំ​ ​ជា​ព្រហ្មចរិយៈ​របស់ខ្ញុំ​ ​នេះ​ជា​ផល​នៃ​កម្ម​នោះ​ ​ដែល​ខ្ញុំ​សន្សំ​ល្អ​ហើយ​ ​វិមាន​ដែល​ខ្ញុំ​បាន​ហើយ​នេះ​ ​ដោយ​បុញ្ញកម្ម​នេះឯង​ ​ជា​អំពើ​មិន​លាមក​។​
 (​ពួក​ពាណិជ​ពោល​ថា​)​ ​បានឮ​មក​ថា​ ​ពួក​នរជន​ ​អ្នក​ប្រកបដោយ​បញ្ញា​ ​តែង​ពោល​ពាក្យពិត​ ​ពាក្យ​របស់​បណ្ឌិត​ទាំងឡាយ​ ​មិន​ឃ្លៀងឃ្លាត​ ​បុគ្គល​អ្នកមាន​បុញ្ញកម្ម​ ​ទៅ​ក្នុង​ទី​ណាៗ​ ​ប្រាថ្នា​បាន​តាមចំណង់​ ​រមែង​រីករាយ​ក្នុង​ទី​នោះ​ៗ​ ​សេ​ចកី្ត​សោក​ ​និង​សេ​ចកី្ត​ខ្សឹកខ្សួល​ ​ការ​សម្លាប់​ ​ការ​ចង​ ​និង​សេ​ចកី្ត​សៅហ្មង​គ្រប់យ៉ាង​ ​មាននៅ​ក្នុង​ទី​ណាៗ​ ​បុគ្គល​មានកម្ម​ដ៏​លាមក​ ​ទៅ​ក្នុង​ទី​នោះ​ៗ​ ​រមែង​មិន​រួចចាក​ទុគ្គតិ​ ​ក្នុង​កាល​ម្តង​ឡើយ​ ​ទេវ​ជន​ ​(​របស់​អ្នក​)​ ​មាន​សភាព​ងេងងោង​ ​ដូចជា​ទឹកល្អក់​ ​ដែល​កើតអំពី​ភក់​ ​ក្នុង​មួយស្របក់​នេះ​ ​នែ​ទេវ​កុមារ​ ​សេ​ចកី្ត​ទោមនស្ស​ ​កើតមាន​ដល់​ជន​ជា​បរិសទ្យ​នេះ​ផង​ ​ដល់​អ្នកផង​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​ហ្ន៎​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់