(ទេវបុត្តឆ្លើយថា) អ្នកទាំងឡាយ ពោលពាក្យជាទីស្រឡាញ់ណា ចំពោះខ្ញុំ ពាក្យនោះ ជាពាក្យសមគួរដល់ខ្ញុំផង ជាពាក្យដែលអ្នកទាំងឡាយ គប្បីទូន្មានដល់ខ្ញុំផង នែអ្នកទាំងឡាយ ឯពួកអ្នកសោត ខ្ញុំក៏បានតាមគ្រប់គ្រងហើយ អ្នកទាំងឡាយ ចូរទៅរកទីមានសួស្តី គួរតាមប្រាថ្នាចុះ។
(ពួកពាណិជនិយាយថា) ពួកខ្ញុំជាអ្នកត្រូវការដោយទ្រព្យ កំពុងប្រាថ្នានូវការចំណេញ ទើបដើរទៅកាន់ប្រទេស ឈ្មោះសិន្ធុ និងប្រទេសឈ្មោះសោវីរៈ ក៏ប្រកបការងារតាមសមគួរ បានបរិច្ចាគបរិបូណ៌ហើយ នឹងធ្វើនូវការឆ្លងចំពោះសេរិស្សកវិមានដ៏ឱឡារិក។
(ទេវបុត្តនិយាយថា) អ្នកទាំងឡាយ កុំធ្វើនូវការឆ្លង ចំពោះសេរិស្សកវិមានឡើយ អ្នកទាំងឡាយ ពោលពាក្យណា ពាក្យទាំងអស់នោះ នឹងមានដល់អ្នកទាំងឡាយ ៗ គប្បីវៀរបង់កម្មលាមកទាំងឡាយផង ចូរអធិដ្ឋានការប្រកបរឿយ ៗ នូវកុសលធម៌ផង។
(ទេវបុត្តពោលថា) ក្នុងពួកនេះ មានឧបាសកម្នាក់ ជាពហុស្សូត បរិបូណ៌ដោយសីល និងវត្ត ជាអ្នកមានសទ្ធាផង មានការបរិច្ចាគផង មានសីលជាទីស្រឡាញ់ផង ជាអ្នកឈ្លាសវៃ មានសេចកី្តសន្តោស មានប្រាជ្ញា ជាអ្នកដឹងច្បាស់ មិនពោលនូវពាក្យកុហក មិនគិតបៀតបៀននូវអ្នកដទៃ