បតិព្វតាវិមាន ទី១១
[១១] (ព្រះមោគ្គល្លានសួរថា) ពួកក្រៀល ក្ងោក ហង្ស និងតាវ៉ៅ មានអានុភាពជាទិព្វ មានសម្លេងពីរោះ មកប្រជុំគ្នា វិមាននេះជាទីត្រេកអរ ដេរដាសដោយផ្កា វិចិត្ររចនាយ៉ាងច្រើន ដែលជនប្រុសស្រីសេពគប់ហើយ ម្នាលទេវធីតា មានអានុភាពច្រើន នាងនៅក្នុងវិមាននោះ ពួកស្រីអប្សរទាំងប៉ុន្មាន មានឫទ្ធិ៍និមិ្មតរូបច្រើន រាំច្រៀង រីករាយ ដោយជុំវិញ ម្នាលទេវធីតា មានអានុភាពច្រើន នាងបានដល់នូវឫទិ៍្ធយ៉ាងនេះ នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស មានសេចកី្តគោរពបី្ត មិនមានចិត្តកើតឡើងក្នុងបុរសដទៃ ខំរក្សាបី្ត ដូចជាមាតារក្សាកូន